អ្នកដែលចង់សម្រកទម្ងន់ភាគច្រើន ប្រាកដជាជ្រើសរើស ទទួលទានផ្លែឈើ ជំនួសអាហារពេលល្ងាច ជាក់ជាមិនខាន។ ប៉ុន្តែ ទន្ទឹមនឹងនោះដែរ ក៏មានផ្លែឈើមួយចំនួនដែលអ្នកត្រូវចៀសវាងដែរដើម្បីស្រកទម្ងន់បានជោគជ័យ ពីព្រោះខ្លះមានជាតិស្ករច្រើន សឹងតែស្មើសូកូឡាទៅហើយ។
ចង់ដឹងថាមានផ្លែឈើអ្វីនោះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ ៖
៥. ផ្លែ Apricots
អ្នកគួរទទួលទាន “ស្រ្តប៊ឺរី” ជំនួសវិញ ពីព្រោះវាមានសារធាតុចិញ្ចឹមច្រើន ដូចជា ជាតិសរសៃ វីតាមីន C មានជាតិទឹកច្រើន និងជាតិស្ករទាបទៀតផងផ្លែឈើមួយប្រភេទនេះ រឹង ដែលពិបាកក្នុងការរំលាយ និងអាចមានបញ្ហាពុល ក្អួត វិលមុខ រហូតសន្លប់ ប្រសិនបើទទួលទានច្រើនពេក។
ផ្ទុយទៅវិញ អ្នកគួរទទួលទាន “ស្រ្តប៊ឺរី” ជំនួសវិញ ពីព្រោះវាមានសារធាតុចិញ្ចឹមច្រើន ដូចជា ជាតិសរសៃ វីតាមីន C មានជាតិទឹកច្រើន និងជាតិស្ករទាបទៀតផង។
៤. ផ្លែសារី
អ្នកគួរទទួលទាន “ត្រសក់ Melon ឬឪឡឹក” វិញទើបប្រសើរ ពីព្រោះវាសំបូរជាតិទឹក ជាតិសរសៃ ជួយឲ្យមានអារម្មណ៍ស្រស់ស្រាយ ជួយបញ្ចេញជាតិពុល ព្រមទាំងជួយសុភាពស្បែក និងរាងកាយអ្នកថែមទៀតផ្លែសារី អាចបង្កផលប៉ះពាល់ដល់ពោះវៀនរបស់អ្នក ពីព្រោះតែវា ងាយនឹងបណ្តាលឲ្យកើតជំងឺទល់លាមក។
ជំនួសមកវិញ អ្នកគួរទទួលទាន “ត្រសក់ Melon ឬឪឡឹក” វិញទើបប្រសើរ ពីព្រោះវាសំបូរជាតិទឹក ជាតិសរសៃ ជួយឲ្យមានអារម្មណ៍ស្រស់ស្រាយ ជួយបញ្ចេញជាតិពុល ព្រមទាំងជួយសុភាពស្បែក និងរាងកាយអ្នកថែមទៀត។
៣. ផ្លែប័រ
អ្នកគួរទទួលទាន “ពពួកផ្លែប៊ឺរី” ជំនួសវិញ ពីព្រោះពួកវាមានជាតិស្ករទាប សំបូរជាតិវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយផលិតជាតិកូឡាជែនស្បែក និងដុតបំផ្លាញជាតិខ្លាញ់បានអ្នកមិនគួរទទួលទាន ផ្លែប័រទេ ប្រសិនបើអ្នកចង់ស្គម ពីព្រោះវាមានផ្ទុកកាឡូរីរហូតដល់ទៅ ២២៧ គីឡូកាឡូរីឯណោះ។
ផ្ទុយមកវិញ អ្នកគួរទទួលទាន “ពពួកផ្លែប៊ឺរី” ជំនួសវិញ ពីព្រោះពួកវាមានជាតិស្ករទាប សំបូរជាតិវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយផលិតជាតិកូឡាជែនស្បែក និងដុតបំផ្លាញជាតិខ្លាញ់បាន។
២. ផ្លែទំពាំងបាយជូរ
អ្នកគួរទទួលទាន “ផ្លែប៉ោម” វិញទើបជាការល្អ ពីព្រោះប៉ោម គ្មានជាតិខ្លាញ់ មានជាតិសរសៃ រួមទាំងប្រូតេអ៊ីនខ្ពស់ បើធៀបនឹងផ្លែឈើដទៃទំពាំងបាយជូរ មិនល្អសម្រាប់អ្នកចង់ស្រកទម្ងន់ឡើយ ពីព្រោះវាមានផ្ទុកជាតិស្ករខ្ពស់ សំបកវាពិបាកនឹងរំលាយ គ្រាប់របស់វាអាចបណ្តាលឲ្យស្ទះពោះវៀន និងបង្កជាអាស៊ីតជាប់តាមធ្មេញថែមទៀត។
ជំនួសមកវិញ អ្នកគួរទទួលទាន “ផ្លែប៉ោម” វិញទើបជាការល្អ ពីព្រោះប៉ោម គ្មានជាតិខ្លាញ់ មានជាតិសរសៃ រួមទាំងប្រូតេអ៊ីនខ្ពស់ បើធៀបនឹងផ្លែឈើដទៃ។
១. ផ្លែចេក
អ្នកគួរទទួលទាន “ផ្លែក្រូច” វិញ ព្រោះវាជាផ្លែឈើ ជួយប្រឆាំងនឹងការឡើងទម្ងន់លេខមួយ ដោយសារតែក្រូច មានសមត្ថភាពដុតបំផ្លាញជាតិខ្លាញ់ និងមានអង់ហ្ស៊ីមជួយដល់កាឡូរី ក្នុងរាងកាយថែមទៀតថ្វីត្បិតតែ ផ្លែចេក ជាផ្លែដែលផ្តល់កម្លាំងថាមពលបានយ៉ាងល្អក៏ពិតមែន ក៏វាមិនអាចរំលាយបានរហ័សដូចផ្លែឈើដទៃឡើយ ហើយមួយវិញទៀត សារធាតុមានក្នុងផ្លែចេកមួយចំនួន អាចបង្អាក់សកម្មភាពកោសិកា ដែលរំលាយជាតិខ្លាញ់ទៀតផង។
ផ្ទុយមកវិញ អ្នកគួរទទួលទាន “ផ្លែក្រូច” ជំនួសវិញ ព្រោះវាជាផ្លែឈើ ជួយប្រឆាំងនឹងការឡើងទម្ងន់លេខមួយ ដោយសារតែក្រូច មានសមត្ថភាពដុតបំផ្លាញជាតិខ្លាញ់ និងមានអង់ហ្ស៊ីមជួយដល់កាឡូរី ក្នុងរាងកាយថែមទៀត៕