សមត្ថភាពដុតបំផ្លាញជាតិខ្លាញ់

ផ្ទុយមកវិញ អ្នកគួរទទួលទាន “ផ្លែក្រូច” ជំនួសវិញ ព្រោះវាជាផ្លែឈើ ជួយប្រឆាំងនឹងការឡើងទម្ងន់លេខមួយ ដោយសារតែក្រូច មានសមត្ថភាពដុតបំផ្លាញជាតិខ្លាញ់ និងមានអង់ហ្ស៊ីមជួយដល់កាឡូរី ក្នុងរាងកាយថែមទៀត៕

Post by admin

16:46 - 27/12/2017

ការអត្ថាធិប្បាយ

អ្នកដែលចង់សម្រកទម្ងន់ភាគច្រើន ប្រាកដជាជ្រើសរើស ទទួលទានផ្លែឈើ ជំនួសអាហារពេលល្ងាច ជាក់ជាមិនខាន។ ប៉ុន្តែ ទន្ទឹមនឹងនោះដែរ ក៏មានផ្លែឈើមួយចំនួនដែលអ្នកត្រូវចៀសវាងដែរដើម្បីស្រកទម្ងន់បានជោគជ័យ ពីព្រោះខ្លះមានជាតិស្ករច្រើន សឹងតែស្មើសូកូឡាទៅហើយ។

ចង់ដឹងថាមានផ្លែឈើអ្វីនោះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ ៖

៥. ផ្លែ Apricots 

b7def017112bc2eb184b654546b0d01264f063f1.jpgអ្នកគួរទទួលទាន “ស្រ្តប៊ឺរី” ជំនួសវិញ ពីព្រោះវាមានសារធាតុចិញ្ចឹមច្រើន ដូចជា ជាតិសរសៃ វីតាមីន C មានជាតិទឹកច្រើន និងជាតិស្ករទាបទៀតផង

ផ្លែឈើមួយប្រភេទនេះ រឹង ដែលពិបាកក្នុងការរំលាយ និងអាចមានបញ្ហាពុល ក្អួត វិលមុខ រហូតសន្លប់ ប្រសិនបើទទួលទានច្រើនពេក។

ផ្ទុយទៅវិញ អ្នកគួរទទួលទាន “ស្រ្តប៊ឺរី” ជំនួសវិញ ពីព្រោះវាមានសារធាតុចិញ្ចឹមច្រើន ដូចជា ជាតិសរសៃ វីតាមីន C មានជាតិទឹកច្រើន និងជាតិស្ករទាបទៀតផង។

៤. ផ្លែសារី 

3ec1bf83557988348afe2330c354b7c9de4f62d7.jpgអ្នកគួរទទួលទាន “ត្រសក់ Melon ឬឪឡឹក” វិញទើបប្រសើរ ពីព្រោះវាសំបូរជាតិទឹក ជាតិសរសៃ ជួយឲ្យមានអារម្មណ៍ស្រស់ស្រាយ ជួយបញ្ចេញជាតិពុល ព្រមទាំងជួយសុភាពស្បែក និងរាងកាយអ្នកថែមទៀត

ផ្លែសារី អាចបង្កផលប៉ះពាល់ដល់ពោះវៀនរបស់អ្នក ពីព្រោះតែវា ងាយនឹងបណ្តាលឲ្យកើតជំងឺទល់លាមក។

ជំនួសមកវិញ អ្នកគួរទទួលទាន “ត្រសក់ Melon ឬឪឡឹក” វិញទើបប្រសើរ ពីព្រោះវាសំបូរជាតិទឹក ជាតិសរសៃ ជួយឲ្យមានអារម្មណ៍ស្រស់ស្រាយ ជួយបញ្ចេញជាតិពុល ព្រមទាំងជួយសុភាពស្បែក និងរាងកាយអ្នកថែមទៀត។

៣. ផ្លែប័រ 

b9c576feac4b2c04dcd2f30bc5da8a2fb175aa7a.jpgអ្នកគួរទទួលទាន “ពពួកផ្លែប៊ឺរី” ជំនួសវិញ ពីព្រោះពួកវាមានជាតិស្ករទាប សំបូរជាតិវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយផលិតជាតិកូឡាជែនស្បែក និងដុតបំផ្លាញជាតិខ្លាញ់បាន

អ្នកមិនគួរទទួលទាន ផ្លែប័រទេ ប្រសិនបើអ្នកចង់ស្គម ពីព្រោះវាមានផ្ទុកកាឡូរីរហូតដល់ទៅ ២២៧ គីឡូកាឡូរីឯណោះ។

ផ្ទុយមកវិញ អ្នកគួរទទួលទាន “ពពួកផ្លែប៊ឺរី” ជំនួសវិញ ពីព្រោះពួកវាមានជាតិស្ករទាប សំបូរជាតិវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយផលិតជាតិកូឡាជែនស្បែក និងដុតបំផ្លាញជាតិខ្លាញ់បាន។ 

២. ផ្លែទំពាំងបាយជូរ

ccfd7faa01d67cbd9f7ceb34c4c593cbbc9da97b.jpgអ្នកគួរទទួលទាន “ផ្លែប៉ោម” វិញទើបជាការល្អ ពីព្រោះប៉ោម គ្មានជាតិខ្លាញ់ មានជាតិសរសៃ រួមទាំងប្រូតេអ៊ីនខ្ពស់ បើធៀបនឹងផ្លែឈើដទៃ

ទំពាំងបាយជូរ មិនល្អសម្រាប់អ្នកចង់ស្រកទម្ងន់ឡើយ ពីព្រោះវាមានផ្ទុកជាតិស្ករខ្ពស់ សំបកវាពិបាកនឹងរំលាយ គ្រាប់របស់វាអាចបណ្តាលឲ្យស្ទះពោះវៀន និងបង្កជាអាស៊ីតជាប់តាមធ្មេញថែមទៀត។

ជំនួសមកវិញ អ្នកគួរទទួលទាន “ផ្លែប៉ោម” វិញទើបជាការល្អ ពីព្រោះប៉ោម គ្មានជាតិខ្លាញ់ មានជាតិសរសៃ រួមទាំងប្រូតេអ៊ីនខ្ពស់ បើធៀបនឹងផ្លែឈើដទៃ។

១. ផ្លែចេក 

9be1efecd9ac7687e76c42321bfa60ff642976cd.jpgអ្នកគួរទទួលទាន “ផ្លែក្រូច” វិញ ព្រោះវាជាផ្លែឈើ ជួយប្រឆាំងនឹងការឡើងទម្ងន់លេខមួយ ដោយសារតែក្រូច មានសមត្ថភាពដុតបំផ្លាញជាតិខ្លាញ់ និងមានអង់ហ្ស៊ីមជួយដល់កាឡូរី ក្នុងរាងកាយថែមទៀត

ថ្វីត្បិតតែ ផ្លែចេក ជាផ្លែដែលផ្តល់កម្លាំងថាមពលបានយ៉ាងល្អក៏ពិតមែន ក៏វាមិនអាចរំលាយបានរហ័សដូចផ្លែឈើដទៃឡើយ ហើយមួយវិញទៀត សារធាតុមានក្នុងផ្លែចេកមួយចំនួន អាចបង្អាក់សកម្មភាពកោសិកា ដែលរំលាយជាតិខ្លាញ់ទៀតផង។

ផ្ទុយមកវិញ អ្នកគួរទទួលទាន “ផ្លែក្រូច” ជំនួសវិញ ព្រោះវាជាផ្លែឈើ ជួយប្រឆាំងនឹងការឡើងទម្ងន់លេខមួយ ដោយសារតែក្រូច មានសមត្ថភាពដុតបំផ្លាញជាតិខ្លាញ់ និងមានអង់ហ្ស៊ីមជួយដល់កាឡូរី ក្នុងរាងកាយថែមទៀត៕